អនុស្សរណយោគយល់គ្នា
មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ( ជេខេនស៊ី JKENC )
ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣
នៅសាខាសាកលវីទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង UME កំពង់ចាម ជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ជេខេនស៊ី (JKENC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME កំពង់ចាម បណ្ឌិត គួន វ៉ាន់ស៊ី នាយកសាខា លោក ឡាយ ចារិត អគ្គនាយកក្រុមហ៊ុន អេភីធីអេសអ៊ី (APTSE ) និងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ( ជេខេនស៊ី JKENC ) និងកញ្ញា ឆាវ ស្រីច័ន្ទ ចែករំលែកបទពិសោធន៍ រៀនភាសាជប៉ុន និងធ្វើការងារនៅ ប្រទេសជប៉ុន ព្រមទាំង លោកគ្រូ សាស្រ្តាចារ្យ បុគ្គលិក សមណនិស្សិត និងនិស្សិតប្រមាណ១៥០នាក់ ចូលរួមផងដែរ។
#UME
ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ ខេមបូឌា (Forte)
សិក្សាជាមួយ UME មិនត្រឹមតែទទួលបានចំណេះជំនាញ ចំណេះដឹងនោះទេ ប៉ុន្តែប្អូនៗក៏ទទួលបាននូវទំនុកចិត្ត និងសុវត្ថិភាពផងដែរ ដោយមានការធានារ៉ាប់រងពីក្រុមហ៊ុនហ្វតតេ។
នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នា (MoU) រវាង UME កំពង់ចាម ជាមួយ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ ខេមបូឌា (Forte) ក្នុងគោលបំណង ផ្តល់កញ្ចប់ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុម ឬហៅថាបណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលជាក្រុម ជូនបុគ្គលិក គ្រូឧទ្ទេស និងនិស្សិត។
កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួម ពីឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការរង UME កំពង់ចាម លោក ស៊ុយ ចាន់ថារ៉ុង នៃអគ្គនាយក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ ខេមបូឌា (Forte) បុគ្គលិក លោកគ្រូ អ្នកគ្រូ សាមណនិស្សិត និងនិស្សិតប្រមាណ ៣០០នាក់ ចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។
#UMEKampongCham #UMEKPC
ក្រុមហ៊ុន ប្ញទ្ធិពល ឯ.ក
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២
នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ជាមួយ ក្រុមហ៊ុន ប្ញទ្ធិពល ឯ.ក ក្រោមអធិបតីភាពឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង និងលោកស្រី ប៉ែន បុប្ផា នាយិកាប្រតិបត្តិក្រុមហ៊ុន ឫទ្ធិពល និងសិក្ខាសាលាស្តីពី “ឈ្វេងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ” ជូនដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតប្រមាណជាង ២០០នាក់ ដើម្បីផ្តល់កិច្ចសហការគ្នាទៅវិញទៅមក ក្នុងការចុះកម្មសិក្សា ផ្តល់ការងារហាត់ការ បុគ្គលិកស្ម័គ្រចិត្ត-ពេញសិទ្ធិ ការផ្តល់អាហារូបករណ៍ និងផ្តល់ចំណេះដឹងអំពីការប្រើប្រាស់អេប (App) កត់លុយ http://bit.ly/KotluyApp។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមរៀបចំ គាំទ្រ និងឧបត្ថម្ភ ពីបណ្តា ស្ថាប័នរដ្ឋ ឯកជន ធនាគារ មីក្រូហិរញ្ញវត្ថុ និងអង្គការផ្សេងៗ។
លម្អិត៖ https://www.facebook.com/photo/?fbid=2722231554577602&set=pcb.2722283124572445