⚖️ [ព្រឹត្តិការណ៍ច្បាប់ដ៏ធំប្រចាំឆ្នាំ] ការវិលត្រឡប់មកវិញនៃ «កម្មវិធីសវនាការត្រាប់ លើកទី៧» របស់ UME ខេត្តកំពង់ចាម! ⚖️
សូមបង្វែរអារម្មណ៍មកក្រឡេកមើលសមត្ថភាពក្រុមនិស្សិតច្បាប់ឆ្នាំទី៣ ជំនាន់ទី ២២ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ក្នុងការសម្ដែងសម្ដែងជាសវនាការត្រាប់ លើសំណុំរឿងរដ្ឋប្បវេណី ក្រោមប្រធានបទដ៏ក្តៅគគុក៖ «វិវាទព្រំដី»។
📅 ព័ត៌មានកម្មវិធី៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦
📍 ទីតាំង៖ សាលប្រជុំធំ (បន្ទប់ ២២) នៃសាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម
🎟 ការចូលរួម៖ ចូលរួមទស្សនាដោយសេរី
🌟 ពិព័រណ៍សារមន្ទីរស្ថាបនិក Freedom 250 (The Freedom 250 Founders Museum) បានមកដល់ខេត្តកំពង់ចាមហើយ!🇺🇸
ក្នុងនាមជាផ្នែកមួយនៃការអបអរសាទរខួបលើកទី ២៥០ នៃការកកើតសហរដ្ឋអាមេរិក ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានរៀបចំពិព័រណ៍ដ៏អស្ចារ្យនេះឡើងនៅ American Corner ក្នុងខេត្តកំពង់ចាម។
សារមន្ទីរស្ថាបនិក (Founders Museum) ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាន គឺជាបទពិសោធន៍ដ៏គួរឱ្យរំភើបមួយក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសអាមេរិក! អ្នកចូលទស្សនាអាចប្រើប្រាស់កូដ QR នៅលើទូរស័ព្ទដៃរបស់ពួកគេ ដើម្បីទស្សនាវីដេអូបែបគំនូរជីវចលដែលរៀបរាប់ផ្ទាល់ពីបុគ្គលល្បីៗរបស់អាមេរិក ព្រមទាំងស្វែងយល់អំពីស្ថាបនិករបស់ប្រទេស ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងវីរបុរសនៃនវានុវត្តន៍!
📍 ទីតាំង៖ American Corner ខេត្តកំពង់ចាម
🗓 កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦
⏳ សូមកុំភ្លេចចូលរួម! បើកជូនសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ!
អបអរសាទរ ពិធីការការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានរៀបចំពិធីបើក «ការការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៤ ឆ្នាំសិក្សា ២០២៥-២០២៦» យ៉ាងសមោឡារិក។
ពិធីបើកជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិក សាកលវិទ្យាល័យ UME។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ គណៈគ្រប់គ្រង គណៈកម្មការ បុគ្គលិក រួមទាំងសមណនិស្សិត និងនិស្សិតយ៉ាងកុះករ សរុបជាង ៤៤៤ អង្គ/នាក់ នៅក្នុងសាលប្រជុំធំរបស់សាកលវិទ្យាល័យ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ UME ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់នូវទស្សនទាន និងសារដាស់តឿន ជម្រុញទឹកចិត្តយ៉ាងខ្លាំងក្លាដល់បេក្ខជនទាំងអស់ឱ្យ៖
ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការការពារលទ្ធផលស្រាវជ្រាវរបស់ខ្លួនចំពោះមុខគណៈកម្មការ ប្រកបដោយភាពជឿជាក់ និងវិជ្ជាជីវៈខ្ពស់។
បន្តការសិក្សាទៅថ្នាក់ខ្ពស់បន្ថែមទៀត ជាពិសេសការឈានទៅចាប់យកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យទាន់ការវិវឌ្ឍនៃសង្គមឌីជីថល។
យកចំណេះដឹងទៅប្រើប្រាស់ក្នុងដងវិថីការងារ ដោយភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
ពិធីការពាររបាយការណ៍ស្រាវជ្រាវនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ ដែលជាវេទិកាដ៏សំខាន់សម្រាប់និស្សិតគ្រប់រូបក្នុងការបង្ហាញនូវសមត្ថភាពពិត ទ្រឹស្តី និងការអនុវត្ត ដែលបានក្រេបជញ្ជក់ពេញមួយវគ្គសិក្សាកន្លងមក។
សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម សូមចូលរួមអបអរសាទរ និងជូនពរដល់សមណនិស្សិត និងនិស្សិតទាំងជាង ៤៤៤ អង្គ/នាក់ ឱ្យទទួលបានលទ្ធផលជោគជ័យជ័យដ៏ត្រចះត្រចង់ និងទទួលបានលទ្ធផលល្អគ្រប់ៗអង្គ/នាក់!
📣ដំណឹងជ្រេីសរេីសសាស្រ្តចារ្យបង្រៀន
១. ឯកទេស៖ គ្រប់គ្រង ទីផ្សារ សេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ
២. ឯកទេស៖ ច្បាប់ និងរដ្ឋបាលសាធារណៈ
៣. ឯកទេស៖ វិទ្យាសាស្ត្រកុំព្យូទ័រ
៤. ឯកទេស៖ វិទ្យាសាស្ត្រអប់រំ គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ និងភាសាអង់គ្លេស
👉លក្ខខណ្ឌជ្រើសរើស
✅មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) ឬបណ្ឌិត (Ph.D.) ក្នុងវិស័យពាក់ព័ន្ធ
✅មានបទពិសោធន៍បង្រៀននៅកម្រិតឧត្តមសិក្សា ឬសាកលវិទ្យាល័យ (បើមានកាន់តែប្រសើរ)
✅មានជំនាញបង្រៀន និងការរៀបចំថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព
✅មានសមត្ថភាពស្រាវជ្រាវ និងចូលរួមសកម្មភាពវិជ្ជាជីវៈ
✅មានជំនាញភាសាខ្មែរ និងអង់គ្លេសល្អ ទាំងការនិយាយ និងសរសេរ
✅មានជំនាញប្រើប្រាស់កុំព្យូទ័រ និងបច្ចេកវិទ្យាពាក់ព័ន្ធ
✅មានស្មារតីទទួលខុសត្រូវ សុចរិតភាព និងអាចធ្វើការងារជាក្រុមបានល្អ
✅លើកទឹកចិត្ត និងផ្តល់អាទិភាពដល់សាស្ត្រាចារ្យជានារី
📌បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់សាកលវិទ្យាល័យតាមរយៈ៖
💌Email: management@ume-kpc.edu.kh / sin.sina@ume-kpc.edu.kh
📱ទូរសព្ទ/Telegram: 066 79 4444 / 066 80 4444
ការអនុវត្តនូវការគោរពទង់ជាតិ និងទង់សាសនា
ក្នុងគោលបំណងដើម្បីជាការបង្ហាញនូវការដឹងគុណ និងសេចក្តីគោរពដ៏ជ្រាលជ្រៅ ចំពោះមាតុភូមិ ស្ថាប័នព្រះមហាក្សត្រ និងជំនឿសាសនា
គណៈគ្រប់គ្រងនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានដាក់ចេញឱ្យបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់អនុវត្តនូវការគោរពទង់ជាតិ និងទង់សាសនា ក្នុងគោលបំណងដើម្បីជាការបង្ហាញនូវការដឹងគុណ និងសេចក្តីគោរពដ៏ជ្រាលជ្រៅ ចំពោះមាតុភូមិ ស្ថាប័នព្រះមហាក្សត្រ និងជំនឿសាសនា។ ទង់ទាំងពីរតំណាងឱ្យតម្លៃស្នូលនៃព្រលឹងជាតិ វប្បធម៌ និងសេចក្តីសុខសាន្តផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ក្នុងនោះក៏មានការ គោរពតាមរយៈការប្រតិបត្តិធម៌ ការប្រារព្ធពិធីបុណ្យទាន និងការបង្ហាញនូវសេចក្តីជ្រះថ្លា ចំពោះព្រះរតនត្រ័យ និងច្រៀងបទលើកទង់សាសនាព្រះពុទ្ធ។
-------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
🎓 ការតម្រង់ទិសអនាគត ដល់ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យ ដែលកំពុងសិក្សាថ្នាក់ទី១២ (២០២៦-២០២៧)
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារយើងបាននាំយកនូវកម្មវិធីពិសេស ដើម្បីជួយប្អូនៗត្រៀមខ្លួនឱ្យរួចរាល់ មុននឹងបោះជំហានចូលជីវិតសាកលវិទ្យាល័យ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប។
✨ តើកម្មវិធីនេះមានអ្វីខ្លះ?
តម្រង់ទិសច្បាស់លាស់៖ ជួយប្អូនៗស្វែងយល់ពីខ្លួនឯង និងចេះជ្រើសរើសជំនាញសិក្សាឱ្យត្រូវនឹងទីផ្សារការងារ។
ចែករំលែកបទពិសោធន៍៖ បង្កើនភាពស្និទ្ធស្នាល និងផ្តល់កម្លាំងចិត្ត ដើម្បីឱ្យប្អូនៗមានភាពជឿជាក់ក្នុងការសម្រេចក្តីស្រមៃ។
កាដូអនុស្សាវរីយ៍៖ ការថែមជូនកាដូបន្តោងសោរគួរឱ្យស្រឡាញ់ (Cute Cute) ជំនួសទឹកចិត្ត និងការចងចាំដ៏រីករាយ។
🔔 សារពិសេសសម្រាប់ប្អូនៗ៖ ក្រោយបញ្ចប់ការប្រឡងបាក់ឌុប UME ត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ និងរួមដំណើរជាមួយប្អូនៗ ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងថ្នាក់ឧត្តមសិក្សា! 🎓✨
សាកលវិទ្យាល័យ UME កំពង់ចាម បានលើកទឹកចិត្ត និងគាំទ្រនិស្សិតឆ្នើមដែលបានចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈ
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ UME កំពង់ចាម បានលើកទឹកចិត្ត និងគាំទ្រនិស្សិតឆ្នើមដែលបានចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ "តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្ដេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ''
ក្នុងស្មារតីលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម មួន វាសនា បានបង្ហាញនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់និស្សិតដែលមានការខិតខំប្រឹងប្រែងក្នុងការសិក្សា និងការប្រកួតប្រជែងសមត្ថភាព។
ការផ្តល់ការឧបត្ថម្ភ និងការលើកទឹកចិត្តនេះ មិនត្រឹមតែជាការជំរុញទឹកចិត្តដល់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការអភិវឌ្ឍយុវជនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចក្ខុវិស័យ និងកម្មវិធីបញ្ចកោណរបស់រាជរដ្ឋាភិបាល។
សូមជូនពរដល់និស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សា អភិវឌ្ឍសមត្ថភាព និងទទួលបានជោគជ័យកាន់តែខ្ពស់ ដើម្បីក្លាយជាកម្លាំងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 🎓🇰🇭✨
-----------------------------
ថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
🎉សូមចូលរួមអបអរសាទរយ៉ាងស្មោះសរចំពោះ និស្សិតឆ្នើម កញ្ញា ហេង ពេជ្រធីតា និស្សិតឆ្នាំទី៣ ឯកទេសវិទ្យាសាស្ត្រច្បាប់ ដែលបានឆ្លងកាត់ការជម្រុះដំណាក់កាលទី១ ក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ ក្រោមប្រធានបទដ៏មានអត្ថន័យ៖
គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យទាំងអស់ សូមជូនពរឱ្យ កញ្ញា ទទួលបានជោគជ័យ និងលទ្ធផលល្អឥតខ្ចោះសម្រាប់ការប្រកួតជុំទី២ វគ្គទី២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងសប្តាហ៍ទី១ ដើមខែមិថុនា ខាងមុខនេះ។
កម្មវិធីនេះរៀបចំដោយ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និង The Perspectives Cambodia។
អបអរសាទរកម្មវិធី "វេទិកាពិភាក្សា (Town Hall)
ស្តីពីកម្មវិធីប្តូរការសិក្សានៅសហរដ្ឋអាមេរិក" នៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ដោយមានវត្តមានលោកស្រី Brigette Walker ជាភារៈធារីស្ថានទូតសហរដ្ឋអាមេរិកភ្នំពេញ ប្រចាំប្រទេសកម្ពុជា បានអញ្ជើញមកថ្លែងសុន្ទរកថាលើកទឹកចិត្ត និងជួបសំណេះសំណាលផ្ទាល់ជាមួយយុវជនក្នុងខេត្តកំពង់ចាម។ ជាមួយគ្នានេះដែរ ក្រុមការងារផ្នែកការទូតសាធារណៈ ក៏បានចែករំលែកនូវព័ត៌មានយ៉ាងលម្អិតអំពីឱកាសអាហារូបករណ៍ និងកម្មវិធីប្តូរការសិក្សានានាទៅកាន់សហរដ្ឋអាមេរិកផងដែរ ។
មជ្ឈមណ្ឌលអាមេរិក (American Corner) នៅតែបន្តជាស្ពានចម្លងចំណេះដឹង និងឱកាសសម្រាប់យុវជនកម្ពុជាជានិច្ច ២៥-០២-២០២៦! 🎓✨
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់បណ្ណសរសើរ
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ និងប្រគល់បណ្ណសរសើរ បំពាក់មេដាយជូននិស្សិតឆ្នើម» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សា សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ និងជាទីប្រឹក្សា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម មូន វាសនា សាកលវិទ្យាធិការរង និងជាទីប្រឹក្សា ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម ម៉ៅ ឌុង អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានសសយក ខេត្តត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម។
ថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំ ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២០ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៣ ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានវត្តមានដ៏ខ្ពស់ខ្ពង ឯកឧត្តម ម៉ៅ ឌុង អភិបាលនៃគណៈអភិបាលរងខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈគ្រប់គ្រង សាកលវិទ្យាល័យនិងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម។
ថ្ងៃសៅរ៍-អាទិត្យ ១៣-១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៥
អបអរសាទរ ពិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី២០-២១-២៣ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧-១៨-១៩-២០ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១០-១១-១២-១៣ សរុបចំនួន ២២២៣ អង្គ/នាក់ ក្នុងនោះស្រី ១០៩៨នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងរាជរដ្ឋាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិសិ្សតជ័យលាភី និងគណៈគ្រប់គ្រង សាកលវិទ្យាល័យUME គ្រប់សាខា។ ថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
អបអរសាទរ ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់១៩ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់១២ ឆ្នាំសិក្សា២០២៣-២០២៤
ថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤
ពិធីប្រគល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត លេខ ១
ពិធីប្រគល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត លេខ ២
ពិធីប្រគល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិត លេខ ៣
កិច្ចប្រជុំគណៈគ្រប់គ្រង និងសាស្រ្តាចារ្យ
កំពង់ចាម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ជាមួយសាស្រ្តាចារ្យ ដើម្បីពង្រឹងគុណភាពអប់រំ សម្រាប់ការអនុវត្ត បង្រៀន និងរៀន ដល់និស្សិត ឱ្យទទួលបានគុណភាព វិន័យ និងចំណេះដឹងពិតៗ ដើម្បីប្អូនៗនិស្សិតពេលបញ្ចប់ការសិក្សាទទួលបានឱកាសការងារល្អៗនៅក្នុងស្ថាប័នរដ្ឋ និងឯកជន។
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង និងលោកជំទាវ តំណាងគណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។
-----------------------------------------------------------
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំធ្វើការប្រឡងជ្រើសរើសនិស្សិតចូលរៀន កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៤
ថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
-------------------------------------------------------------------------------------------------------
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
-----------------------------------------------------------------------------------------------------
ពិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី ឆ្នាំ២០២២
នាថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៦-១៧-១៨-១៩ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៣-១៤-១៥-១៦ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៦-៧-៨-៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះស្រីចំនួន ៦៥៨នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ។
#សាលាខេត្តកំពង់ចាម