១. ចក្ខុវិស័យ
ចក្ខុវិស័យរបស់បណ្ណាល័យ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានសហការជាមួយស្ថានទូតអាមេរិក បង្កើតជាបណ្ណាល័យអាមេរិកកាំង គឺដើម្បីគាំទ្រសាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយឧត្តមភាព និងក្លាយជាបណ្ណាល័យមួយ ដែលមានការពេញនិយមពីសំណាក់និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ពីគ្រប់មជ្ឈដ្ឋាន។
២. បេសកកម្ម
បណ្ណាល័យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានបេសកម្មផ្តល់ឱ្យអ្នកចូលសិក្សាស្រាវជ្រាវនូវព័ត៌មាន និងនិតិវិធីស្វែងរកព័ត៌មាន ដើម្បីជួយឱ្យពួកគេមានសមត្ថភាពខ្ពស់ក្នុងការធ្វើកិច្ចការ និងចេះស្រាវជ្រាវរកឯកសារផ្សេងៗ ក្នុងគោលបំណងអភិវឌ្ឍចំណេះដឹងបន្ថែមរបស់ពួកគេ។ ដើម្បីឆ្លើយតបទៅនឹងបេសកម្មនេះ បណ្ណាល័យបានខិតខំស្វែងរកឯកសារ និងបំពាក់សម្ភារសិក្សាជាច្រើនដើម្បីបំពេញតាមតម្រូវការរបស់អ្នកចូលសិក្សាស្រាវជ្រាវគ្រប់ប្រភេទ។ បុគ្គលិកបណ្ណាល័យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ក៏មានតួនាទីផ្តល់នូវសេវាពិគ្រោះយោបល់ ការណែនាំអោយចេះប្រើប្រាស់សម្ភារសិក្សាដែលបំពាក់ក្នុងបណ្ណាល័យ និងការចូលរួមសកម្មភាពផ្សេងៗ ដូចជាក្លឹបសិក្សាភាសាអង់គ្លេស ដើម្បីធ្វើឲ្យបេសកម្មរបស់សាកលវិទ្យាល័យល័យកាន់តែប្រសើរឡើងក្នុងតំបន់ និងអន្តរជាតិ។
៣. បណ្ណាល័យជាអ្វី?
បណ្ណាល័យសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME កំពង់ចាម ជាកន្លែងតម្កល់ សៀវភៅ និង ឯកសារជាច្រើន ដែលអនុញ្ញាតឲ្យនិស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានអាចចូលមក សិក្សាស្រាវជ្រាវ នៅក្នុងបណ្ណាល័យនេះ ដូចនៅបណ្ណាល័យ សាធារណៈ ដែរ ។
៤. តើអ្នកចូលបណ្ណាល័យដើម្បីអ្វី?
អ្នកអាចចូល បណ្ណាល័យដើម្បីអានសៀវភៅ ស្វែងរក ឯកសារ ស្រាវជ្រាវ ពិភាក្សាអំពីលំហាត់ជាក្រុម ខ្ចីសៀវភៅពីបណ្ណាល័យ ប្រើប្រាស់សម្ភារសិក្សា រៀនក្លឹបសិក្សា និងសេវាកម្មបណ្ណាល័យផ្សេងៗទៀត។