សិក្ខាសាលា ស្តីពី៖ “ការបង្កើនទំនុកចិត្ត និងភាពអង់អាចដល់ស្ត្រី” ថ្ងៃអង្គារ ទី២៧ ខែ សីហា ឆ្នាំ២០២៤
ទីកន្លែង៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាមបន្ទប់លេខ២២ ជាន់ទី២ វេលាម៉ោង ៨ៈ១៥-១៦ៈ១៥ព្រឹក
គោលបំណង
-ផ្តល់នូវទស្សនទានអំពីសមភាពយេនឌ័រ ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបង្កើនភាពអង់អាចដល់ស្រ្ដី និងក្មេងស្រី
-ពិភាក្សាស្វែងយល់អំពីសារៈប្រយោជន៍នៃការចូលរួមរបស់ស្រ្ដី និងក្មេងស្រី ឧបសគ្គរារាំង និងការប្រើប្រាស់សិទ្ធ ចូលរួមពេញលេញក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គម
-ជម្រុញ និងលើកទឹកចិត្តក្មេងស្រី ឱ្យបន្តការសិក្សានៅកម្រិតឧត្តមសិក្សា
"វេទិកាផ្សព្វផ្សាយព័ត៌មានស្តីពីកម្មវិធី Erasmus Plus លើកទី២"
និស្សិត និងបុគ្គលិក ចំនួន ២៨នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានចូលរួម "វេទិកាផ្សព្វផ្សាយព័ត៌មាន
ស្តីពីកម្មវិធី Erasmus Plus លើកទី២" នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
ត្បូងឃ្មុំ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤
បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន បូណា អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ដោយមានការអញ្ជើញជាគណៈអធិបតីពី ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរងនៃUME និងការនិមន្តនិងអញ្ជើញចូលរួមពីសមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០អង្គ/នាក់៕
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)
សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម
លោក គ្រែន ហានីមែន ជានាយកគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤០០០នាក់ និងប្រកបអាជីវកម្មលេីវិស័យជាច្រេីននៅក្នុងប្រទេសកម្ពុជា បានចុះធ្វេីបទបង្ហាញ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ស្ដីពី
- ការត្រៀមលក្ខណៈរបស់និស្សិតដេីម្បីឆ្លេីយតបនឹងស្ថានភាពទីផ្សារការងារពេលបច្ចុប្បន្ន និងអនាគត
- ការជ្រេីសរេីសនិស្សិតដែលត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដេីម្បីយកទៅបណ្ដុះបណ្ដាលក្លាយជាបុគ្គលិកនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខាមបូឌា ។
ថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤
សិក្ខាសាលាស្តីពី៖ ការផ្សព្វផ្សាយចក្ខុវិស័យ និងបេសកកម្មថ្មី
ថ្ងៃអាទិត្យ ៥កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ កំពង់ចាម ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី៖ ការផ្សព្វផ្សាយចក្ខុវិស័យ និងបេសកកម្មថ្មី ជូនដល់និស្សិត បុគ្គលិក សាស្ត្រាចារ្យ នៃ ដោយមានការអញ្ជេីញជាគណ:អធិបតីដ៏ខ្ពង់ខ្ពស់ របស់បណ្ឌិត ទេព ឃុនណាល់ និងគណ:ប្រតិភូគ្រប់ជាន់ថ្នាក់ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប្រមាណជាង២០០នាក់ចូលរួម។
សិក្ខាសាលាស្តីពី មគ្គុទ្ទេសក៍ នៃការសិក្សា នៅឧត្តមសិក្សា
ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាស្តីពី មគ្គុទ្ទេសក៍ នៃការសិក្សា នៅឧត្តមសិក្សា (សាកលវិទ្យាល័យ) សិក្ខាសាលាដោយមានការអញ្ជើញចូលរួមពីឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME កំពង់ចាម លោកនាយក នាយករង អ្នកស្រី ស៊ូស៊ី ហេណែល (Mrs. Suzi Haynes) លោក រ៉ូបើត អិងគ្លើត(Mr. Robert Englert) លោកធំ ហេណែស (Mr. Tom Haynes) (អូស្រ្តាលី) បានចែករំលែកចំណេះដឹង ដល់ប្អូនៗនិស្សិត ត្រូវត្រៀមខ្លួន ដើម្បីសិក្សានូវកម្រិតថ្នាក់ឧត្តមសិក្សា និងការសិក្សាស្រាវជ្រាវ សាកលវិទ្យាល័យ នានា នៅអូស្រ្តាលី ព្រមទាំងយល់ដឹងការអប់រំបែបមនសិការ ឬហ្វឹកហ្វឺនផ្លូវចិត្ត (TM) ។
សិក្ខាសាលានេះផងដែរ សាកលវិទ្យាល័យមានកិច្ចសហប្រតិបត្តិការជាមួយនឹងសាលាអន្តរជាតិ និងមានគម្រោងផ្ដល់ឱកាសដល់និស្សិតដែលគ្មាន លទ្ធភាព បានបន្តការសិក្សានៅសាកលវិទ្យាល័យ ដែលត្រូវបានទទួលការឧបត្ថម្ភ ជាកុំព្យូទ័រ អាហាររូបត្ថម្ភ និងការបង់ថ្លៃការសិក្សា ដែលទាំងនេះស្ថិតនៅក្នុងគម្រោង CBF Program The Bodia Group ដែលជាជំនួយពីអូស្រ្តាលី។
ប្រភពលម្អិត៖ UME Kampong Cham Page