ឱកាសមាសសម្រាប់អនាគតដ៏ភ្លឺស្វាង! អាហារូបករណ៍ពិសេសពីសាកលវិទ្យាល័យ UME សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ 🌟
សាកលវិទ្យាល័យ UME រីករាយនឹងផ្តល់ជូនអាហារូបករណ៍ពិសេសដល់ប្អូនៗសិស្សានុសិស្ស៖
🥇 និទ្ទេស A ទទួលបានអាហារូបករណ៍ 100%
🥈 និទ្ទេស B ទទួលបានអាហារូបករណ៍ 65%
🎖️ ពិសេសបំផុត! អាហារូបករណ៍ 100% ជូនដល់ កូនចៅវីរៈកងទ័ព ដើម្បីជាការដឹងគុណចំពោះការលះបង់ដើម្បីជាតិមាតុភូមិ។
📣 ឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master's Degree) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម មកដល់ហើយ!
✍️ទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ជាមួយសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងកម្មវិធីសិក្សាបត់បែនស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
✍️សម្រាប់ការចុះឈ្មោះ វគ្គថ្មីនឹងចូលរៀននៅថ្ងៃទី ៣០ ឧសភា ២០២៦ ខាងមុខនេះហើយ!
កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! រួសរាន់ឡើង ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ។
កម្មវិធីអាហារូបករណ៍
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោកនាយករងទទួលបន្ទុកអាហារូបករណ៍ CBF Program បានដឹកនាំប្រជុំជាមួយសិស្សអាហារូបករណ៍100% ចំនួន ១០នាក់ ដើម្បីបំពេញឯកសារត្រៀមចូលរៀនឆ្នាំសិក្សាថ្មី ២០២២-២០២៣។ សូមបញ្ជាក់ផងដែរ នេះជាអាហារូបករណ៍ ដែលមានកិច្ចសហការរវាង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME កំពង់ចាម និង ក្រុមហ៊ុន The Bodia Group ដែលជាជំនួយពីអូស្រ្តាលី។
កម្មវិធីអាាហារូបករពី ១០០% ពី ( The Bodia Group)
សិស្ស-និស្សិត ដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា ឬខ្វះសម្ភារៈ សិក្សា ក៏អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបានដែរ។
កាលពីម្សិលមិញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣
នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយ សមាគមឌឺបូឌៀគ្រុប
( The Bodia Group) ដែលជាជំនួយរបស់អូរស្រ្តាលី ដើម្បីបន្តការគាំទ្រ និងផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត អាចឱ្យពួកគាត់បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាន។ កន្លងមក តាមរយៈកម្មវិធីនេះ សិស្សចំនួន ២០នាក់ បានទទួលការគាំទ្រ ថវិកា សិក្សា និងឧបករណ៍សិក្សា ( កុំព្យូទ័រ Laptop) ដើម្បីជំរុញការសិក្សារបស់ពួកគាត់ឱ្យមានគុណភាព។
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម បានកំពុងបណ្តុះបណ្តាលនិស្សិត ប្រកបដោយ សមត្ថភាព នវានុវត្តន៍ ប្រតិដ្ឋញាណ សុចរិតភាព និងគុណធម៌ ដែលជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងចូលរួមជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជាតាមរយៈការ ផ្តល់អាហារូបករណ៍ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងជំនាញបន្ថែមទៀតដល់បុគ្គលិកក្នុងអង្គភាពដូចបានរៀបរាប់ខាងក្រោម៖
អាហារូបករណ៍នេះផ្តល់ជូន និងចុះឈ្មោះចូលរៀនទៅតាមកម្រិតដូចខាងក្រោម៖
១- បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ៥០% ចំនួនជាច្រើនកន្លែង មួយចប់កម្មវិធីសិក្សា
២- បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ៣០% ចំនួនជាច្រើនកន្លែង មួយចប់កម្មវិធីសិក្សា
៣- បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ៥០% ចំនួនជាច្រើនកន្លែង មួយចប់កម្មវិធីសិក្សា
៤- បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ៣០% ចំនួនជាច្រើនកន្លែង មួយចប់កម្មវិធីសិក្សា