សេចក្តីជូនដំណឹង ស្តីពី ការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់និស្សិតទាំងអស់ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សាកលវិទ្យាល័យនឹងរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៩ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ ឆ្នាំសិក្សា ២០២៣-២០២៤។
សេចក្តីសម្រេចតែងតាំង ប្រធានដេប៉ាតឺម៉ង់ ចំនួន ១១រូប
កាលពីព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំង ប្រធានដេប៉ាតឺម៉ង់ ចំនួន ១១រូប ជូនលោក លោកស្រី សាស្រ្តចារ្យដែលកំពុងបង្រៀនទៅលើឯកទេសដូចជា៖
១-គ្រប់គ្រង និងគ្រប់គ្រងទេសចរណ៍ (លោក ឈុន រឿន)
២-គណនេយ្យ (លោក អ៊ុក លីប៊ុណ្ណា
៣-ទីផ្សារ (លោកស្រី (ផុន ភើយ)
៤-សេដ្ឋកិច្ច (លោក ឯក ច័ន្ធូ)
៥-ភាសាអង់គ្លេស (លោក ហេង សុភីរុណ)
៦-អក្សរសាស្រ្តខ្មែរ (លោក វង ពិដោរ
៧-គណិតវិទ្យា (លោក ហេង សីហា)
៨-វិទ្យាសាស្រ្តកុំព្យូទ័រ (លោក សយ សារ៉េត)
៩-រដ្ឋបាលសាធារណៈ (លោក អាំ សុខា)
១០-អភិវឌ្ឍសហគមន៍ (លោក តូក ច័ន្ទរស្មី
និង១១- ច្បាប់ (លោក ម៉ៅ ស៊ុយពិសិដ្ឋ)៕
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម សូមគោរពជម្រាបជូនដល់ និស្សិត និងសារធារណជនទាំងអស់ឱ្យបានជ្រាបថា៖ សាកលវិទ្យាល័យមានកិត្តិយសទទួលរៀបចំ បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» រយៈពេល ១រសៀល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០២៖០០-០៥៖០០នាទីរសៀល
⚙️រៀបចំដោយ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ.) និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ។ 🔍ក្នុងការរៀបចំបាឋកថានេះ ដើម្បីពង្រឹងការយល់ដឹងជូននិស្សិតអំពី គោលនយោបាយជាតិ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា និងលើកទឹកចិត្តនិស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្ស ដ៏មានសក្តានុពលដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧នៃរដ្ឋសភា រួមទាំងលើកកម្ពស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
👉ទីតាំង៖ នៅសាលធំ បន្ទប់លេខ ២២ អគារ(គ) សាកលវិទ្យាល័យ UME កំពង់ចាម 👉ទាក់ទងបន្ថែម៖ 096 66 55 575 / 014 26 4444 👉តំណភ្ជាប់ចុះឈ្មោះ៖ https://bitly.cx/DKG1
អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨
ក្រោមប្រធានបទ ”ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“
(៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៤)
គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចUME សាខាខេត្តកំពង់ចាម ចូលរួមសូត្របទគោរពទង់ជាតិ ពង្សាវតារខ្មែរ និងកាន់ទុក្ខ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤
ទិវាជាតិអំណាន UME កំពង់ចាម លើកទី២
ក្រោមប្រធានបទ "ការសិក្សាពេញមួយជីវិត"
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣
✌គោលបំណង៖ បណ្តុះស្មារតី សិស្ស-និស្សិត និងសាធារណជនឱ្យ
មានទម្លាប់អាន និងលើកកម្ពស់ស្នាដៃការតែងនិពន្ធ
🙏ការចូលរួមដោយសេរី ដោយមានការតាំងពិព័រណ៍សៀវភៅរយៈពេល ៣ថ្ងៃ
ចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៣ ទីតាំង សាលប្រជុំធំ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
ការិយាល័យរដ្ឋបាល និងបុគ្គលិកសូមជម្រាបជូនដំណឹងថ្ងៃឈប់សម្រាកព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះសាកលវិទ្យាល័យត្រូវបានលើកថ្ងៃឈប់ សម្រាកចំនួន១ថ្ងៃ គឺនៅទី២៧ ខែឧសភា ឆ្នាំ២០២៤ជំនួសវិញ។អាស្រ័យហេតុនេះសូមមេត្តាជ្រាបជាព័ត៌មាន។សូមអរគុណ។
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME កំពង់ចាម បានមានប្រសាសន៍ និងថ្លែង ក្នុងពិធីចែកប័ណ្ណសរសេីរជូនដល់និស្សិតឆ្នេីម ដោយជម្រុញ និងលេីកទឹកចិត្តដល់ក្រុមកីឡាករ UME កំពង់ចាម ដែលបានទទួលពាន ការប្រកួតមិត្តភាពនៅ UME ក្រុងព្រះសីហនុ ខិតខំប្រឹងប្រែងវឹកហាត់បន្ថែមទៀត ក្នុងចូលរួមការប្រកួតមិត្តភាពតាមស្ថាប័ននានាឲ្យទទួលបានជោគជ័យ ដេីម្បីចូលរួមចំណែកផ្សព្វផ្សាយផ្នែកវិស័យកីឡាកាន់តែទូលំទូលាយ ដល់យុវជន កុំអោយប្រេីប្រាស់ ជៀសឆ្ងាយពីគ្រឿងញៀន និងដេីម្បីទទួលសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក្នុងកាយ
ការប្រកួតនោះដែរ ឯកឧត្តមបានលេីកទឹកចិត្តឧបត្ថម្ភដល់ក្រុមកីឡាករ ១លានរៀលផងដែរ។
ពិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី ឆ្នាំ២០២២
គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ នៃសាកលវិទ្យាល័យ UME កំពង់ចាមសូមអនុញ្ញាតដោយក្ដីគោរពជាទីបំផុត ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិត១៥០៥នាក់សូមជួបតែសំណាងល្អ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។