សកម្មភាពកីឡា
🎊🎉ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព UME កំពង់ចាម CUP 🏆 🏆
ដែលប្រព្រឹត្តនៅទីលានបាល់ទាត់ វិទ្យាល័យសួង នៅថ្ងៃ សៅរ៍ ទី16ខែ12 ឆ្នាំ2023នេះ គឺមាន២ប្រកួត :
⚽គូរទី១ 🏆 : ក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែន សួង ប្រកួតជាមួយ ក្រុម ខ្លារខិន (KLA ROKHEN FC) វេលាម៉ោង 1:00ថ្ងៃត្រង់
⚽គូរទី២ 🏆: ក្លឹប តោខ្មៅ ក្រុងសួង(BLACK LION SC) ទទួលស្វាគមន៍ភ្ញៀវមកពីខេត្តកំពង់ចាម ជាលេីកទី២ គឺ ប្រកួតជាមួយ ក្រុមនិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
នៅទីលានបាល់ទាត់ វិទ្យាល័យសួង វេលាម៉ោង 3:00-5:00PM
ការប្រកួតបាល់ទាត់មិត្តភាព នៅ UME ព្រះសីហនុ និងទស្សនកិច្ចសិក្សានិស្សិត
កម្រងរូបថតអនុស្សាវរីយ៍ ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមនិស្សិត UME កំពង់ចាម ជាមួយ ក្រុមនិស្សិត UME ព្រះសីហនុ បញ្ចប់ដោយមិត្តភាព និងសប្បាយរីករាយ មានឱកាសក្រោយយើងនឹងជួបគ្នាម្តងទៀត។ 🙏
អរគុណសម្រាប់ការទទួលយ៉ាងកក់ក្តៅពីលោកនាយកសាខា UME ព្រះសីហនុ និងក្រុមការងារទាំងអស់ សូមគោរពជូនពរសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។😍
#UMEKampongCham
⚽ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមនិស្សិត UME កំពង់ចាម ជាមួយ សាលាតម្រង់ទិស (U18) ខេត្តកំពង់ចាម
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម មួន វាសនា អតីតនិស្សិតនៃសាកលវិទ្យាល័យ MVU/NUCK និងជាសាកលវិទ្យាធិការរងប្រចាំ UME កំពង់ចាម និងក្រុមការងារUME កំពង់ចាម បានដឹកនាំ និងចូលរួមការដាក់តាំងពិព័រណ៍បង្ហាញអំពីផលិតផល សេវាកម្ម និងការប្រឹក្សាយោបល់ បន្តការសិក្សានៅឧត្តមសិក្សា ក្នុងកម្មវិធី អបអរសាទរ ខួប ៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ MVU/NUCK នៅស្រុកកំចាយមារ ខេត្តព្រៃវែង
កម្មវិធីនេះផងដែរ មានការប្រកួតបាល់ទាត់យកពានរង្វាន់ ដោយមាន២ប្រកួតគឺ
ក្រុមទី១ ក្រុមនិស្សិត UME United FC កំពង់ចាម និងក្រុមនិស្សិត NUCK-B FC
ក្រុមទី២ Bayon Wanderers FC ចំរុះជាតិសាស ជាមួយ ក្រុមនិស្សិត NUCK-A FC
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣
ប្រភពលម្អិត៖ https://www.facebook.com/photo?fbid=2840879506046139&set=pcb.2840888316045258
ការប្រកួតបាល់មិត្តភាព រវាងក្រុមកីឡាករ និស្សិត UME កំពង់ចាម ជាមួយក្រុម យុវជន វិទ្យាល័យនរោត្តមរណឬទ្ធិគន្ធបុប្ផា
ជួបគ្នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង 3:00-5:00PM នៅទីលានវិទ្យាល័យនរោត្តមរណឬទ្ធិគន្ធបុប្ផា ខេត្តកំពង់ចាម។