លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន
១. សម្រាប់និស្សិតចូលរៀនឆ្នាំទី១ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ត្រូវភ្ជាប់មកជាមួយនូវ៖
សញ្ញាបត្រមធ្សមសិក្សាទុតិយភូមិដែលមានបញ្ជាក់ភាពត្រឹមត្រូវពីនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ០២ ច្បាប់
ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ដោយបញ្ជាក់ភាពត្រឹមត្រូវពីក្រសួងសាមី ចំនួន ០២ ច្បាប់
រូបថត ៤ x ៦ ចំនួន ០៤ សន្លឹក
រូបថត ៣ x ៤ ចំនួន ០៤ សន្លឹក
ថ្លៃពាក្យចូលរៀន តម្លៃ ៤០០០ រៀល
២. សម្រាប់និស្សិតផ្ទេរចូលត្រូវភ្ជាប់មកជាមួយនូវ៖
សញ្ញាបត្រមធ្សមសិក្សាទុតិយភូមិដែលមានបញ្ជាក់ភាពត្រឹមត្រូវពីនាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ០២ ច្បាប់
សញ្ញាបត្របរិញ្ញាបត្ររង ឬវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដោយមានបញ្ជាក់ភាពត្រឹមត្រូវពីក្រសួង ឬសាលាសាមី ចំនួន ០២ ច្បាប់
ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ដោយបញ្ជាក់ភាពត្រឹមត្រូវពីក្រសួងសាមី ចំនួន ០២ ច្បាប់
ព្រឹត្តិបត្រពិន្ទុ និងលិខិតបញ្ជាក់ការសិក្សា ដោយមានបញ្ជាក់ថតចម្លងតាមច្បាប់ដើម ចំនួន ០២ ច្បាប់
រូបថត ៤ x ៦ ចំនួន ០៤ សន្លឹក
រូបថត ៣ x ៤ ចំនួន ០៤ សន្លឹក
ថ្លៃពាក្យចូលរៀន តម្លៃ ៤០០០ រៀល
៣. សម្រាប់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ត្រូវភ្ជាប់មកជាមួយនូវ៖
សញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ មានបញ្ជាក់ភាពត្រឹមត្រូវពីគ្រឹះស្ថានសាមី ចំនួន ០២ ច្បាប់
រូបថត ៤ x ៦ ចំនួន ០៤ សន្លឹក
រូបថត ៣ x ៤ ចំនួន ០៤ សន្លឹក
ថ្លៃពាក្យចូលរៀន តម្លៃ« ៤០០០ រៀល