ការពិនិត្យតាមដានវឌ្ឍនភាពបណ្តុះបណ្តាល និងដំណើរការអនុវត្តប្រព័ន្ធធានាគុណភាពការអប់រំផ្ទៃក្នុ
ជំនួបរវាង ថ្នាក់ដឹកនាំទីតាំងគោល និងសាស្ត្រាចារ្យ និស្សិតនៃសាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ដើម្បីស្រង់យកចំណុចខ្វះខាត និងកែលម្អរបស់សាកលវិទ្យាល័យ✨📝
✨សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដោយទីតាំងគោលខេត្តបាត់ដំបងអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពបណ្តុះបណ្តាល និងដំណើរការអនុវត្តប្រព័ន្ធធានាគុណភាពការអប់រំផ្ទៃក្នុងរបស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ទីតាំងគោលខេត្តបាត់ដំបង។
គោលបំណងនៃការចុះពិនិត្យតាមដានគឺដើម្បីស្របតាមការអនុវត្តផែនការយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងជាការយកចិត្តដាក់លើស្តង់ដារួមនៃគុណភាពអប់រំរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចទាំងទីតាំងគោល និងសាខាផ្សេងៗទៀត។
ថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្យាញ់ សប្ដស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបណ្ណាល័យអាមេរិក នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។
សមាជិកគណៈគ្រប់គ្រង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចUME ខេត្តកំពង់ចាម បានទៅទសន្សកិច្ចសិក្សានៅ សាកលវិទ្យាល័យMelbourne និងសាកលវិទ្យាល័យនានានៅប្រទេសអូស្រ្តាលី កាលពីខែឧសភា ឆ្នាំ២០២៤នេះ និងបានស្នើសុំកិច្ចសហការ ព្រមទាំងអាហារូបករណ៍សម្រាប់និស្សិតខែ្មរកាន់តែច្រើនថែមទៀត។
សម្រាប់និស្សិតដែលចង់បន្តការសិក្សានៅប្រទេសអូស្ត្រាលី ហេីយទទួលបានអាហារូបករណ៍១០០% មួយចប់កម្មវិធីសិក្សា
សារលិខិតជូនពរឆ្នាំថ្មី ព.ស.២៥៦៨