UniPreneur រដូវទី 2 នឹងមកដល់នៅឆាប់ៗនេះ!
UniPreneur រដូវទី 2 នឹងមកដល់នៅឆាប់ៗនេះ!
UniPreneur រដូវទី 2 នឹងមកដល់នៅឆាប់ៗនេះ!
Get ready for another exciting journey where students will learn, create, pitch, and turn their business ideas into real opportunities.
We look forward to having you to join us in inspiring the next generation of young entrepreneurs.
More details will be shared soon.
សិក្ខាសាលាស្ដីពី “ការអប់រំបណ្តុះបណ្តាល ផ្នត់គំនិតអាជីវកម្ម”
សិក្ខាសាលាស្ដីពី “ការអប់រំបណ្តុះបណ្តាល ផ្នត់គំនិតអាជីវកម្ម” ជូនដល់និស្សិតទី១ និងទី២ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។
លោក សាស្ត្រាចារ្យ ម៉ែន ចិត្ត មកពីសហគ្រិនខ្មែរ ជាវាគ្មិនកិត្តិយស ធ្វើបទបង្ហាញនៅក្នុង សិក្ខាសាលាស្ដីពី “ការអប់រំបណ្តុះបណ្តាល ផ្នត់គំនិតអាជីវកម្ម” ជូនដល់និស្សិតឆ្នាំទី១និងទី២ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម សរុបជាង ២០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង នៃសាកលវិទ្យល័យUME ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ។
កម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជៀប និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់និស្សិត បុគ្គលិក និងសាស្ត្រាចារ្យ នូវការអប់រំបណ្តុះបណ្តាលផ្នែកសហគ្រិនភាព ភាពជាអ្នកដឹកនាំសហគ្រិន ការពង្រឹងគំនិតសហគ្រិនភាព ការលើកកម្ពស់ស្មារតីឱ្យមានការយល់ដឹងអំពីមុខជំនាញសហគ្រិនភាព និងការច្នៃប្រឌិត។ កម្មវិធីសិក្ខាសាលានេះ ជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែម (Extra-Curricular Program) របស់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ដើម្បីជួយពង្រឹងចំណេះដឹង សមត្ថភាព និងគុណភាពសិក្សារបស់និស្សិតមហាវិទ្យាល័យគ្រប់ៗរូប។
សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។