ដំណើរទស្សនកិច្ចសិក្សា ក្នុង និងក្រៅ ប្រទេស
រដូវកាលថ្មីបានមកដល់ទៀតហើយ!
ដំណើរទស្សនកិច្ចសិក្សា របស់ក្រុមនិស្សិត បុគ្គលិក សាស្រ្តាចារ្យ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ទៅកាន់ ខេត្តព្រះសីហនុ ខេត្តកំពត និងកែប រយៈពេល ២យប់ ៣ថ្ងៃ ->ចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ផែនការសកម្មភាព៖
->ចេញពីខេត្តកំពង់ចាម ឆ្ពោះទៅខេត្តព្រះសីហនុ
*កំពង់ផែស្វយ័ត *ជិះទូកលេងជុំវិញកោះពស់ ស្ទួចត្រី
*កោះរាជបុត្រ *ឆ្នេរហាវ៉ៃ និងកន្លែងផ្សេងៗទៀត
->ខេត្តកំពត និងកែប
*ជិះកាត់ស្រែអំបិល *លេងមាត់សមុទ្រ *ព្រៃកោងកាង *ភ្នំកំពង់ត្រាច ត្រលប់មកកំពង់ចាមវិញ
->ពេលវេលាជួបជុំ ម៉ោង ៤ៈ៣០នាទីព្រឹក និងចេញដំណើរ ម៉ោង ៥ៈ០០ នាទីព្រឹក
📎បងប្អូននិស្សិត សិស្សានុសិស្ស ដែលមានបំណងចង់ចូលរួម អាចអញ្ជើញមកចុះឈ្មោះផ្ទាល់ ឬតាមរយៈតំណភ្ជាប់ខាងក្រោមនេះបាន
https://forms.gle/RJFvMCxVtgQjodUQ8
សម្រាប់តម្លៃនៃការចូលរួមទស្សនកិច្ច សូមទាក់ទងមកលេខ៖
Tel: 096 66 55 575 / 014 26 4444 / 066 666 967
សូមព្រះគុណ និងអរគុណ!
ដំណើរទស្សនកិច្ចសិក្សានៅ ហ្លួងព្រះស្តេចកន
ក្រុមនិស្សិត UME កំពង់ចាម និស្សិត ចំនួន ២៨នាក់ បានធ្វើដំណេីរទស្សនកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន
(វត្តអង្គរក្នុង) ខេត្តត្បូងឃ្មុំ។
២៦ កក្កដា ២០២៤
សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ធំបំផុតប្រចាំឆ្នាំ២០២៤
ការចូលរួម សន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ធំបំផុតប្រចាំឆ្នាំ២០២៤ របស់ក្រុមនិស្សិត UME កំពង់ចាម ឯកទេស វិទ្យាសាស្ត្រកុំព្យូទ័រ។
នៅបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា
២៨ មិថុនា ២០២៤
ឱកាសសម្រាប់ប្អូនៗនិស្សិតកំពុងសិក្សាឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
ដំណើរទស្សនកិច្ច និងឈ្វេងយល់អំពីបច្ចេកវិទ្យា និងចូលរួមសន្និសីទ អ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ធំបំផុតប្រចាំឆ្នាំ ២០២៤ នៅបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា។
=>សន្និសីទនេះនឹងផ្តោតលើប្រធានបទធំៗចំនួន៦៖
១-បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science)
២-វេប ៣.០ (Web 3.0) ប្លុកឆេន និងអនាគតនៃអន្តរកម្មលើ អ៊ីនធឺណិត
៣-វិស្វកម្មសុសវែរ (Software Engineering)
៤-បច្ចេកវិទ្យាកុំព្យូទ័រក្លោដ (Cloud Computing)
៥-ការអភិវឌ្ឍហ្គេម (Game Development)
៦-ឌីជីថលក្នុងវិស័យសុខាភិបាល (Digital Health)
=>កាលបរិច្ឆេទចេញដំណើរ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ពេលវេលា ៥ៈ០០នាទីព្រឹក ដល់ ម៉ោង ៥ៈ០០នាទីល្ងាច
=>បញ្ជាក់៖ ឱកាសនេះសម្រាប់ប្អូនៗនិស្សិតឯកទេស វិទ្យាសាស្រ្តកុំព្យូទ័រ ត្រឹមតែ ៤៥ នាក់ តែប៉ុណ្ណោះ រួសរាន់ឡើង!
=>ឈប់ទទួលចុះឈ្មោះត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥ៈ០០នាទីល្ងាច
=>ចុះឈ្មោះឥឡូវនេះ https://bit.ly/3RGhKBd
=>គ្រុបតេឡេក្រាម៖ https://t.me/+e9xmhzIla_7_xOMa
សូមអរព្រះគុណ និងអរគុណ!
ទទួលបដិសណ្ឋារកិច្ចស្វាគមន៍របស់ប្រតិភូយុវជន «នាវានៃសន្តិភាពមេគង្គឡាន-ឆាង»
ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME កំពង់ចាម បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍របស់ប្រតិភូយុវជន «នាវានៃសន្តិភាពមេគង្គឡាន-ឆាង» ធ្វេីទស្សនកិច្ច សន្ទនា សំណេះសំណាល Courtesy Call ជាមួយនិស្សិតUME កំពង់ចាម ចែករំលែកចំណេះដឹង វប្បធម៌ អរិយធម៌ រវាងប្រតិភូយុវជន មេគង្គទ្បាន-ឆាង ដែលមាន ប្រទេសកម្ពុជា ចិន ភូមា ថៃ ទ្បាវ និង វៀតណាម ៦០រូប និង និស្សិត សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច UME ខេត្តកំពង់ចាម ប្រមាណ100នាក់ផងដែរ។
វីដេអូ៖ https://www.facebook.com/umekpc/videos/3593886717602431
ទស្សនកិច្ចសិក្សារបស់និស្សិត នៅចំការដូងប្រេង និងកំពង់ផែស្វយ័ត ឧកញ៉ា ម៉ុង ឫទ្ធី
និស្សិត និងបុគ្គលិក ប្រមាណជាង ៩០នាក់ ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមនៅចំការដូងប្រេង និងកំពង់ផែស្វយ័ត ឧកញ៉ា ម៉ុង ឫទ្ធី។
-------------------------------------------
ដើម្បីបានសិក្សាស្រាវជ្រាវ រៀនសូត្រ យល់ដឹង អំពីតំបន់ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ឆ្នេរ និងកោះនានា ទាំងក្រៅប្រទេស និងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានផ្សាភ្ជាប់ទ្រឹស្តី
សាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និស្សិតប្រចាំឆ្នាំ ២០២៣
ទៅកាន់ ខេត្តព្រះសីហនុ-ខេត្តកំពត និង ខេត្តកែប (ឧកញ៉ា ម៉ុង ឫទ្ធី ចំការដូងប្រេង កំពង់ផែស្វយ័ត និងឆ្នេរ កោះនានា
🤟គោលបំណងនៃទស្សនកិច្ច
👉សិក្សាឈ្វេងយល់ពីសង្វាក់ផលិតកម្មក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេង កម្ពុជា
👉ដំណេីរកម្សាន្តនៅកោះរាជបុត្រ ជិះទូកស្ទួចត្រីជុំវិញ កោះពស់ ក្រុងព្រះសីហនុ
👉ព្រៃកោងកាង សិក្សាឈ្វេងយល់ពីតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិ ត្រពាំងសង្កែ (ក្តាម ដាំដើមកោងកាង)
👉និងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត
ទស្សនកិច្ចសិក្សានិស្សិត "វាលពិឃាតជើងឯក និងវិមានឈ្នះឈ្នះ"
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME កំពង់ចាម បានដឹកនាំនិស្សិត ធ្វើដំណើរទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រមាន តំបន់គុកតួស្លែង វាលពិឃាតជើងឯក និងវិមានឈ្នះ ឈ្នះ👏🏻❤️