កម្មវិធីសិក្សាដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បង្កើតឡើងដើម្បីកសាងសមត្ថភាពរបស់និស្សិតដែល សិក្សា ទៅតាមមហាវិទ្យាល័យនីមួយនៅក្នុង សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្ត កំពង់ចាម របស់ពួកគេសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ និស្សិតទាំងអស់ដែលសិក្សានៅឆ្នាំ ទី១ ត្រូវអនុវត្តជាទូទៅតាមមហាវិទ្យាល័យ និងតាមឯកទេសនីមួយៗនៅក្នុងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តកំពង់ចាម។
ចំពោះនិស្សិតចូលសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានលុះត្រាតែបានប្រឡងចូលជាប់ជាស្ថាពរ ដែលមាន ការទទួលស្គាល់ពីក្រសួងអប់រំយុវជន និង កីឡា ចំណែកនិស្សិតដែលបានប្រឡងជាប់ថ្នាក់ឆ្នាំមូលដ្ឋាន គ្រប់មុខវិជ្ជាទាំងអស់នឹងទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយត្រូវបានតែងតាំងជានិស្សិត ឆ្នាំទី២។
ក្នុងករណីនិស្សិតដែលបរាជ័យក្នុងការប្រឡងក្រោយពីធ្វើការពិនិត្យរួចរាល់ និស្សិតត្រូវធ្វើការប្រឡងសង តាមកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ចំពោះលទ្ធផលនៃការប្រឡងត្រូវប្រកាស ២០ថ្ងៃក្រោយ កាលបរិច្ឆេទ នៃការប្រឡង។