ថ្នាក់ភាសាចិនកម្រិតដំបូង
សកម្មភាព វគ្គសិក្សាភាសាចិនរបស់ក្រុមនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម
វេនសិក្សា ចន្ទ-សុក្រ (រសៀល)
នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានសហការជាមួយអង្គការ API បង្កេីតកម្មវិធីមួយ
ស្ដីពី«វគ្គបណ្ដុះបណ្ដាលកម្មវិធីបរិស្ថាន API»
📝វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងក្នុងគោលបំណងដេីម្បីឱ្យនិស្សិតឈ្វេងយល់ ពីបរិស្ថានដូចជា ការថែរក្សាបរិស្ថាន គ្រោះហានិភ័យព្រោះបរិស្ថាន...។
កិច្ចប្រជុំ ស្តីពី ការវាយតម្លៃគុណភាពអប់រំផៃ្ទក្នុង និងការបណ្តុះបណ្តាលមូលធនមនុស្ស
ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោកនាយក លោកនាយករង និងបុគ្គលិក ប្រមាណជាង៣០នាក់ បានទទួលការបណ្តុះបណ្តាលមូលធនមនុស្ស។
នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ ស្តីពី ការវាយតម្លៃគុណភាពអប់រំផៃ្ទក្នុង និងការបណ្តុះបណ្តាលមូលធនមនុស្ស ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ និងអមដំណើរដោយគណៈប្រតិភូ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (ទីតាំងគោល ខេត្តបាត់ដំបង)។
វគ្គបណ្តុះបណ្តាល ការហ្វឹកហ្វឺនផ្លូវចិត្ត ( សមាធិ )
បុគ្គលិក ដៃគូសហការ និងនិស្សិត ប្រមាណ ៥០០នាក់ ទាំងពីរវេនសិក្សា (ចន្ទ-សុក្រ និងសៅរ៍-អាទិត្យ គ្រប់ឯកទេសទាំងអស់ បានចូលរួមវគ្គបណ្តុះបណ្តាល ការហ្វឹកហ្វឺនផ្លូវចិត្ត ( សមាធិ )។
កាលពីព្រឹកថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម បានរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាល Transcendental Meditation (TM) ការហ្វឹកហ្វឺនផ្លូវចិត្ត ( សមាធិ ) ដែលបានបង្រៀនដោយគ្រូឧទ្ទេសគឺលោក Tom Haynes អញ្ជើញមកពីអូស្ត្រាលី និងលោក Robert Englert អញ្ជើញមកពីអ៊ឺរ៉ុប អ្នកគ្រូ Phon Pheuy និងលោកគ្រូ មោក សាម៉េត ប្រចាំនៅកម្ពុជា ព្រមទាំងបានអញ្ជើញចូលរួមពី ឯកឧត្តម មួន វាសនា សាកលវិទ្យាធិការរង UME កំពង់ចាម ជូនដល់និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនសន្តិភាពផ្លូវចិត្ត ប្រសិទ្ធភាពការងារ ភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងទំនាក់ទំនងល្អក្នុងសង្គមផងដែរ។